ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបការអនុវត្ត​​ចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ ២០២៣

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

នៅសាលាប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានរៀបចំកិច្ចប្រជុំផ្សាព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ.សរណ.អថ ចុះថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៍បូកសរុបការអនុវត្ត​​ចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣។ ក្រោមអធិបតីភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង៨:០០ព្រឹក, លោក កែវ ហុង​ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានធ្វើសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៏ស្តីពីការអនុវត្តថវិការបស់មន្ទីរជំនាញជុំវិញខេត្ត រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ ជូនគណៈអធិបតី និងអង្គប្រជុំ ។ លោកប្រធានមន្ទីរ ក៏បានបន្តទៀតថាក្នុងគោលបំណងដែលមន្ទីរផ្សព្វផ្សាយសារារចលេខ ០១០ សហវ នេះ ឱ្យបណ្តាលមន្ទីរដែលជំនាញអនុវត្តថវិកាកម្មវិធីបានរលូន ទាន់ពេលវេលា ត្រឹមត្រូវ សមស្រប តាមច្បាប់ស្ដីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងផ្អែកតាមមូលដ្ឋាន នៃច្បាប់ អនុក្រឹត្យ និងប្រកាសស្ដី ពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិ ប្រកាសបែងចែកឥណទាន ចំណាយថវិកាផ្ទៃក្នុង តាមជំពូក តាមគណនី និងអនុគណនីសម្រាប់ថវិកាកម្មវិធី​ថវិកា មានដំណើការប្រកបដោយ ប្រសិទ្ធភាព​ស័ក្ដិសិទ្ធភាព សម្រេចបានជោគជ័យនូវសមិទ្ធិផល និងបន្តធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកប ដោយគុណភាព បរិយាប័ន្ន និងគោលនយោបាយវិត្ថាកម្ម (គោលនយោបាយដែលបង្កើត ចំណាយ សាធារណៈ ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច)។ កិច្ចប្រជុំមានការអញ្ចើញចូលរួមពីបណ្តាលមន្ទីរជំនាញជុំវិញខេត្ត សរុបប្រមាណ ៥៥ នាក់ និងបានបញ្ចប់នៅម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ព័ត៌មានទាក់ទង